ចង់រកការងារ ឬជួលនរណាម្នាក់ជាបុគ្គលិក
ដែលមានជំនាញជាក់លាក់? ដោយមានការគាំទ្រពីយើង
ទាំងបុគ្គលិក និយោជិតអាចទទួលបានអត្ថប្រយោជន៍ពី
កម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់។
ថ្ងៃទី 2 ខែកុម្ភៈ ឆ្នាំ 2022
ថ្ងៃទី 1 ខែកុម្ភៈ ឆ្នាំ 2022
អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
បុគ្គលិកដែលមានជំនាញជាក់លាក់គឺជាស្ថានភាពនៃការស្នាក់នៅ ដើម្បីផ្តល់ឱ្យជនជាតិបរទេសនូវឱកាសកាន់តែច្រើនដើម្បីធ្វើការនៅប្រទេសជប៉ុន។ ស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់មានពីរប្រភេទគឺ៖ ប្រភេទ (i) និងប្រភេទ (ii)។ ប្រភេទ (ii) ស្ថានភាពនៃការស្នាក់នៅតម្រូវឱ្យមានជំនាញឯកទេសច្រើនជាងប្រភេទ (i)។ ចំពោះព័ត៌មានលម្អិត សូមមើលម៉ឺនុយខាងក្រោម។
អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
របៀបទទួលបានស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់
វីដេអូណែនាំពីកម្មវិធី
វីដេអូអំពីការណែនាំកម្មវិធី
វីដេអូអំពីមុខរបរទាំង 14 នៃកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
ស្វែងយល់អំពីគុណសម្បត្តិនិងចំណុចសំខាន់ៗនៃមុខរបរទាំង 14 នៃកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់តាមរយៈវីដេអូ។
សំណួរសួរញឹកញាប់
មជ្ឈមណ្ឌលព័ត៌មានអន្តោប្រវេសន៍
ជនបរទេសដែលចង់ធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់អាចទូរស័ព្ទមកមជ្ឈមណ្ឌលសេវាអតិថិជនបាន ប្រសិនបើមានចម្ងល់អ្វីមួយអំពីនីតិវិធីដែលគេមិនយល់។ មជ្ឈមណ្ឌលនេះអាចជួយបំពេញក្រដាសស្នាម និងនីតិវិធីផ្សេងទៀត។
មជ្ឈមណ្ឌលនេះក៏អាចដោះស្រាយការសាកសួរព័ត៌មានពីបុគ្គលដែលមានការលំបាកក្នុងការចូលប្រទេសជប៉ុន ឬវិលត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេដោយសារតែផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19។
ទូរសព្ទ 0570-013904
(VoIP, PHS, សេវាហៅទូរសព្ទទៅក្រៅប្រទេស៖ 03-5796-7112)
ថ្ងៃធ្វើការ និងម៉ោងធ្វើការ៖ ថ្ងៃច័ន្ទដល់ថ្ងៃសុក្រពីម៉ោង 8:30 ព្រឹក – 5:15 យប់
SSWTSC (មជ្ឈមណ្ឌលគាំទ្រទាំងស្រុងដល់បុគ្គលិកកម្មករមានជំនាញជាក់លាក់) ត្រូវបានបិទត្រឹមខែមីនា ឆ្នាំ២០២១។
សេចក្តីសង្ខេបនៃពិព័រការងារ
ធ្វើការពន្យល់ពីប្រព័ន្ធបំពេញការងារជាកម្មករជំនាញ។
ក្រុមហ៊ុនជាច្រើននឹងរៀបរាប់ពីការងាររបស់ពួកគេ។
អ្នកនឹងមានឱកាសសួរសំណួរទៅកាន់បុគ្គលិករបស់ក្រុមហ៊ុនដែលចូលរួមក្នុងថ្ងៃនោះ។
សូមចុះឈ្មោះតាមLINEដើម្បីចូលរួម។
ពិព័រការងារបានបញ្ចប់ហើយ។ សូមអរគុណចំពោះការចូលរួម។