តើខ្ញុំគួរធ្វើដូចម្តេចទើបខ្ញុំអាចធ្វើការបាន?

ដើម្បីធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អ្នកត្រូវប្រឡងជាប់នូវតេស្តភាសាជប៉ុន និងតេស្ត​សមត្ថ​ភាពជំនាញ។ (អ្នកមិនចាំបាច់ប្រឡងជាប់តេស្តទាំងនេះទេ ប្រសិនបើ​អ្នក​បាន​បញ្ចប់​ដោយជោគជ័យនូវ​ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស (ii)។ ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗ អ្នកត្រូវប្រឡង​ជាប់​តេស្តសមត្ថភាពជំនាញក្នុងវិស័យដែលអ្នកចង់ធ្វើការ) បន្ទាប់មកប្រសិនបើអ្នកចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកអាចដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់របស់អ្នកបាន។

ដំណើរការនៃការទទួលបានការងារ

ប្រជាជននៅក្រៅប្រទេសជប៉ុន

ប្រឡងជាប់តេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។ (អ្នកដែលបានបញ្ចប់ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេសដោយជោគជ័យមិនចាំបាច់ធ្វើតេស្តណាមួយទេ។)

ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។

ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។

ធ្វើការ។

និស្សិតអន្តរជាតិដែលនៅក្នុងប្រទេសជប៉ុន

ប្រឡងជាប់តេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។

ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។

ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។

ធ្វើការ។

អ្នកហាត់ការបច្ចេកទេសដែលនៅក្នុងប្រទេសជប៉ុន (ទៅធ្វើការនៅក្រុមហ៊ុនតែមួយ)

ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។

ធ្វើការ។

អ្នកហាត់ការបច្ចេកទេសដែលនៅក្នុងប្រទេសជប៉ុន (ទៅធ្វើការនៅក្រុមហ៊ុនផ្សេង)

ចុះកិច្ចសន្យាជាមួយក្រុមហ៊ុន។

ដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅទៅកាន់ផ្នែកអន្តោប្រវេសន៍។

ធ្វើការ។

សម្គាល់៖ នេះអនុវត្ត ប្រសិនបើអ្នកនឹងធ្វើការនៅក្នុងវិស័យដែលទាក់ទង​ទៅ​នឹងការងារដែលអ្នកបានទទួលការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស។