- ទំព័រដើម
- អំពីកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់
- តើស្ថានភាពនៃការស្នាក់នៅជា "បុគ្គលិកដែលមានជំនាញជាក់លាក់"
គឺជាអ្វី?
តើស្ថានភាពនៃការស្នាក់នៅជា "បុគ្គលិកដែលមានជំនាញជាក់លាក់"
គឺជាអ្វី?
ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេសគឺជាទម្រង់ស្ថានភាពនៃការស្នាក់នៅដើម្បីទទួលបានជំនាញ ប៉ុន្តែបុគ្គលិកដែលមានជំនាញជាក់លាក់គឺជាទម្រង់ស្ថានភាពនៃការស្នាក់នៅដើម្បីធ្វើការ។
ស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (i)
- អ្នកអាចធ្វើការនៅប្រទេសជប៉ុនបានប្រាំឆ្នាំ។
- អ្នកមិនអាចនាំគ្រួសាររបស់អ្នកទៅប្រទេសជប៉ុនបានទេ។
- អ្នកទទួលបានប្រាក់ខែដូចគ្នានឹងពលករជប៉ុនដែរ។
- អ្នកទទួលបានការបណ្តុះបណ្តាលភាសាជប៉ុន។
- អ្នកទទួលបាន ជំនួយគាំទ្រផ្សេងៗពីក្រុមហ៊ុនរបស់អ្នក។
ស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (ii)
- មិនមានការកំណត់នៃរយៈពេល
- អ្នកអាចនាំគ្រួសារអ្នកទៅប្រទេសជប៉ុនបាន។
វិស័យការងារដែលគ្របដណ្តប់ដោយបុគ្គលិកដែលមានជំនាញជាក់លាក់ (i)
កម្មវិធីសម្រាប់បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អនុញ្ញាតឱ្យធ្វើការក្នុង 19 វិស័យដូចខាងក្រោម
-

ការថែទាំអ្នកមនុស្ស
ការងារដែលផ្តល់ជំនួយដល់បុគ្គលដែលមានពិការភាព
-

ការសម្អាតអគារ
ការងារសម្អាតនៅខាងក្នុងអគារ
-

ការងារសំណង់
ការងារសាងសង់ផ្ទះ អគារនិងសំណង់ផ្សេងទៀត
-

វិស័យផលិត ផលិតផលឧស្សាហកម្ម
ការងារបង្កើតគ្រឿងបន្លាស់។ល។
-

ឧស្សាហកម្មផលិតនាវានិងផ្គត់ផ្គង់គ្រឿងនាវា
ការងារសាងសង់នាវា
-

ការជួសជុលរថយន្ត
ការងារត្រួតពិនិត្យ និងថែទាំរថយន្ត
-

ការងារអាកាសចរណ៍
ការងារដឹកជញ្ជូនឥវ៉ាន់ទៅយន្តហោះ និងត្រួតពិនិត្យនិងថែទាំយន្តហោះ
-

ការស្នាក់នៅ
ការងារដែលធ្វើការនៅកន្លែងទទួលភ្ញៀវសណ្ឋាគារ និងដោះស្រាយជាមួយភ្ញៀវ
-

វិស័យដឹកជញ្ជូនរថយន្ត
ការងារក្នុងវិស័យនេះគឺពាក់ព័ន្ធនឹងការបើកបររថយន្តដឹកទំនិញធំៗ និងតាក់ស៊ី ដោយធ្វើការដឹកជញ្ជូនទំនិញ និងមនុស្ស។
-

វិស័យផ្លូវដែក
ការងារក្នុងវិស័យនេះគឺពាក់ព័ន្ធនឹងការថែទាំរថភ្លើង និងការងារប្រតិបត្តិលើផ្លូវដែក។
-

កសិកម្ម
ការងារដាំដុះ និងប្រមូលផលបន្លែនិងផលិតផលផ្សេងៗ និងការងារចិញ្ចឹមជ្រូក គោក្របី មាន់និងសត្វផ្សេងៗទៀត
-

នេសាទ និងវារីវប្បកម្ម
ការងារនេសាទត្រី និងចិញ្ចឹមត្រី
-

ការផលិតអាហារ និងភេសជ្ជៈ
ការងាររៀបចំម្ហូបអាហារ
-

ឧស្សាហកម្មភោជនីយដ្ឋាន
យើងមិនទទួលពាក្យស្នើសុំថ្មីនៅពេលនេះទេ។
ការងាររង់ចាំបម្រើអតិថិជន និងយកម្ហូបអាហារឲ្យភ្ញៀវនៅភោជនីយដ្ឋាន និងអាជីវកម្មស្រដៀងគ្នា
-

វិស័យព្រៃឈើ
ការងារក្នុងវិស័យនេះគឺពាក់ព័ន្ធនឹងការដាំដើមឈើ និងការគ្រប់គ្រងព្រៃឈើ។
-

វិស័យឧស្សាហកម្មឈើ
ការងារក្នុងវិស័យនេះគឺពាក់ព័ន្ធនឹងការកែច្នៃឈើ។
-

វិស័យកែច្នៃធនធានឡើងវិញ
ការងារ ដែលពាក់ព័ន្ធនឹងការកែច្នៃធនធានឡើងវិញ និងការបោះចោលសំណល់ឱ្យបានត្រឹមត្រូវនៅរោងចក្រកែច្នៃសំណល់
ចំណាំ៖
• ទំព័រព័ត៌មានលម្អិតកំពុងស្ថិតក្រោមការសាងសង់។ -

វិស័យសេវាកម្មផ្គត់ផ្គង់ក្រណាត់
ការងារដែលពាក់ព័ន្ធនឹងការប្រមូល និងការបោកអ៊ុតក្រណាត់ (កម្រាលពូក កន្សែងពោះគោ ជាដើម) ដែលបានជួលទៅឱ្យសណ្ឋាគារ និងមន្ទីរពេទ្យ
ចំណាំ៖
• ទំព័រព័ត៌មានលម្អិតកំពុងស្ថិតក្រោមការសាងសង់។ -

វិស័យឃ្លាំងភស្តុភារ
ការងារដែលពាក់ព័ន្ធនឹងការទទួល ការដឹកជញ្ជូន និងការទុកដាក់ទំនិញនៅក្នុងឃ្លាំងចែកចាយ
ចំណាំ៖
• ទំព័រព័ត៌មានលម្អិតកំពុងស្ថិតក្រោមការសាងសង់។
វិស័យការងារដែលគ្របដណ្តប់ដោយបុគ្គលិកដែលមានជំនាញជាក់លាក់ (ii)
កម្មវិធីសម្រាប់បុគ្គលិកដែលមានជំនាញជាក់លាក់ (ii)អនុញ្ញាតឱ្យធ្វើការក្នុង 11 វិស័យដូចខាងក្រោម៖
-

ការសម្អាតអគារ
ការគ្រប់គ្រងការងារសម្អាតនៅខាងក្នុងអគារ
-

ការងារសំណង់
ការគ្រប់គ្រងការងារសាងសង់ផ្ទះ អគារ និងសំណង់ផ្សេងៗ
-

វិស័យផលិត ផលិតផលឧស្សាហកម្ម
ការគ្រប់គ្រងការងារបង្កើតគ្រឿងបន្លាស់។ល។
-

ឧស្សាហកម្មផលិតនាវានិងផ្គត់ផ្គង់គ្រឿងនាវា
ការគ្រប់គ្រងការងារកសាងកប៉ាល់
-

ការជួសជុលរថយន្ត
ការគ្រប់គ្រងការងារត្រួតពិនិត្យ និងថែទាំរថយន្ត
-

ការងារអាកាសចរណ៍
ការគ្រប់គ្រងការងារដឹកជញ្ជូនឥវ៉ាន់ទៅយន្តហោះ និងត្រួតពិនិត្យនិងថែទាំយន្តហោះ
-

ការស្នាក់នៅ
ការគ្រប់គ្រងការងារដែលធ្វើការនៅកន្លែងទទួលភ្ញៀវសណ្ឋាគារ និងដោះស្រាយជាមួយភ្ញៀវ
-

កសិកម្ម
ការគ្រប់គ្រងការងារដាំដុះ និងប្រមូលផលបន្លែនិងផលិតផលផ្សេងៗ និងការងារចិញ្ចឹមជ្រូក គោក្របី មាន់និងសត្វផ្សេងៗទៀត
-

នេសាទ និងវារីវប្បកម្ម
ការគ្រប់គ្រងការងារនេសាទត្រី និងចិញ្ចឹមត្រី
-

ការផលិតអាហារ និងភេសជ្ជៈ
ការគ្រប់គ្រងការងាររៀបចំម្ហូបអាហារ
-

ឧស្សាហកម្មភោជនីយដ្ឋាន
ការគ្រប់គ្រងការងាររង់ចាំបម្រើអតិថិជន និងយកម្ហូបអាហារឲ្យភ្ញៀវនៅភោជនីយដ្ឋាន និងអាជីវកម្មស្រដៀងគ្នា