ឯកសារចាំបាច់

ដើម្បីដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់ អ្នកនឹងត្រូវការឯកសារដូចខាងក្រោម។

  • ពាក្យស្នើសុំ (អ្នក និងក្រុមហ៊ុនរបស់អ្នកនឹងបំពេញឯកសារនេះ។)
  • របាយការណ៍ពិនិត្យផ្នែកវេជ្ជសាស្រ្ត (អ្នកអាចទទួលបានឯកសារនៅមន្ទីរ​ពេទ្យ។)
  • ឯកសារទាក់ទងនឹងប្រាក់សោធននិវត្តន៍ បុព្វលាភធានារ៉ាប់រងសុខភាព និងប្រាក់ពន្ធរបស់អ្នក (អ្នកអាចយកឯកសារទាំងនេះពីសាលាក្រុង ឬក្រុមហ៊ុនរបស់អ្នក។​)
    • វិញ្ញាបនបត្រពន្ធ និងវិញ្ញាបនបត្រនៃការបង់ពន្ធ
    • បណ្ណពន្ធកាត់ទុក
    • ច្បាប់ថតចម្លងនៃកាតធានារ៉ាប់រងសុខភាពថ្នាក់ជាតិរបស់អ្នក
    • វិញ្ញាបនបត្រទូទាត់សំណងធានារ៉ាប់រងសុខភាពថ្នាក់ជាតិ
  • ឯកសារបង្ហាញថាអ្នកបានប្រឡងជាប់តេស្តដែលពាក់ព័ន្ធ
  • ប្រវត្តិរូបសង្ខេបរបស់អ្នក

សម្គាល់៖ លើសពីនេះទៀត តម្រូវឲ្យមានឯកសារពីក្រុមហ៊ុនរបស់អ្នក ដូច្នេះសូម​ពិគ្រោះជាមួយនរណាម្នាក់មកពីក្រុមហ៊ុនរបស់អ្នកមុននឹងដាក់ពាក្យសុំ។

អ្នកអាចសួរសំណួរអំពីនិតិវិធីអន្តោប្រវេសន៍ជាភាសាក្រៅពី​ភាសា​ជប៉ុនបាន។

មជ្ឈមណ្ឌលព័ត៌មានអន្តោប្រវេសន៍

ទូរស័ព្ 0570-013904 (VoIP, PHS, ការហៅទៅក្រៅប្រទេស៖ 03-5796-7112)
កំណត់សម្គាល់៖ សេវាកម្មនេះមានជាភាសាជប៉ុន អង់គ្លេស ចិន កូរ៉េ អេស៉្បាញ និងព័រទុយហ្គាល់។
អ៊ីមែល

ទាញយកឯកសារដែលចាំបាច់ដើម្បីដាក់ពាក្យ

ឯកសារដែលចាំបាច់ដើម្បីដាក់ពាក្យ (រួមទាំងគំរូដែលបង្ហាញពីរបៀប​បំពេញបែបបទដោយមានឯកសារខ្លះមានជាភាសាផ្សេងក្រៅពីភាសាជប៉ុន) អាចទាញយកពីតំណភ្ជាប់ខាងក្រោម។

ឯកសារដែលត្រូវយល់ និងចុះហត្ថលេខាដោយអ្នកដាក់ពាក្យ

មាតិកា

  • ប្រវត្តិរូបសង្ខេបរបស់បុគ្គលិកដែលមានជំនាញជាក់លាក់
  • របាយការណ៍ពិនិត្យសុខភាព
  • កិច្ចសន្យាការងារសម្រាប់បុគ្គលិកដែលមានជំនាញជាក់លាក់
  • លក្ខខណ្ឌការងារជាលាយលក្ខណ៍អក្សរ
  • លិខិតបញ្ជាក់អំពីការណែនាំជាមុន
  • លិខិតព្រមព្រៀងសម្រាប់ការទូទាត់ចំណាយ និងលិខិតបញ្ជាក់
    ការ ចំណាយ
  • លិខិតប្រកាសអំពីការផ្ទេរជំនាញ
  • លិខិតបញ្ជាក់ពីលក្ខខណ្ឌការងារ
  • ការពន្យល់អំពីប្រវត្តិការងារ
  • ផែនការគាំទ្រសម្រាប់បុគ្គលិកដែលមានជំនាញជាក់លាក់ (i)
  • លិខិតសន្យាសម្រាប់រយៈពេលស្នាក់នៅសរុប
  • លិខិតបញ្ជាក់ពីការទូទាត់សំណង
  • លិខិតបញ្ជាក់ពីការតម្រង់ទិសអំពីការរស់នៅក្នុងប្រទេសជប៉ុន