







ប្រសិនបើអ្នកជាជនជាតិបរទេស ទោះបីជាអ្នកកំពុងស្នាក់នៅក្នុង ឬក្រៅប្រទេសជប៉ុនក៏ដោយ អ្នកអាចចូលរួមវគ្គតម្រង់ទិសដើម្បីស្វែងយល់ពីស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់ ដែលអនុញ្ញាតឱ្យជនជាតិបរទេសធ្វើការនៅប្រទេសជប៉ុន។
- លក្ខខណ្ឌតម្រូវដើម្បីដាក់ពាក្យ
- ធ្វើឡើងតាមអនឡាញ (Zoom)
-
ថ្ងៃពុធទី29ខែតុលាឆ្នាំ 2025
-
លើកទី 14:00 ល្ងាច – 4:45 ល្ងាច
- ជប៉ុនអង់គ្លេសឥណ្ឌូណេស៊ី
-
លើកទី 25:00 ល្ងាច – 5:45 ល្ងាច
- ជប៉ុនថៃវៀតណាម
កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ:ថ្ងៃពុធ ទី22 ខែតុលា ឆ្នាំ 2025 -
-
ថ្ងៃសៅរ៍ទី31ខែមករាឆ្នាំ 2026
-
លើកទី34:00 ល្ងាច – 4:45 ល្ងាច
- ជប៉ុនអង់គ្លេសឥណ្ឌូណេស៊ី
-
លើកទី45:00 ល្ងាច – 5:45 ល្ងាច
- ជប៉ុនថៃវៀតណាម
កាលបរិច្ឆេទផុតកំណត់ដាក់ពាក្យ:ថ្ងៃសៅរ៍ ទី24 ខែមករា ឆ្នាំ 2026 -
តើអ្វីជាកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់?
បុគ្គលិកដែលមានជំនាញជាក់លាក់គឺជាស្ថានភាពនៃការស្នាក់នៅ ដែលបង្កើតឡើងសម្រាប់ជនបរទេសអាចមានឱកាសកាន់តែច្រើនដើម្បីធ្វើការនៅប្រទេសជប៉ុន។ ស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់មានពីរប្រភេទគឺ៖ ប្រភេទ (i) និងប្រភេទ (ii)។ ស្ថានភាពនៃការស្នាក់នៅប្រភេទ (ii) តម្រូវឱ្យមានជំនាញឯកទេសច្រើនជាងប្រភេទ (i) បច្ចុប្បន្ន បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អនុញ្ញាតឱ្យធ្វើការនៅក្នុង16វិស័យ រីឯបុគ្គលិកដែលមានជំនាញជាក់លាក់ (ii) អនុញ្ញាតឱ្យធ្វើការនៅក្នុង11វិស័យ។ សម្រាប់ព័ត៌មានលម្អិតទាក់ទងនឹងវិស័យទាំងនេះ សូមមើល "វិស័យការងារដែលគ្របដណ្តប់ដោយកម្មវិធីបុគ្គលិកដែលមានជំនាញជាក់លាក់" ខាងក្រោម៖

វិស័យការងារដែលគ្របដណ្តប់ដោយបុគ្គលិកដែលមានជំនាញជាក់លាក់
លក្ខខណ្ឌតម្រូវសម្រាប់ការទទួលបានស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់
ដើម្បីធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ អ្នកត្រូវប្រឡងជាប់នូវតេស្តភាសាជប៉ុន និងតេស្តសមត្ថភាពជំនាញ។ (អ្នកមិនចាំបាច់ប្រឡងជាប់តេស្តទាំងនេះទេ ប្រសិនបើអ្នកបានបញ្ចប់ដោយជោគជ័យនូវការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស (ii)។ ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗ អ្នកត្រូវប្រឡងជាប់តេស្តសមត្ថភាពជំនាញក្នុងវិស័យដែលអ្នកចង់ធ្វើការ។) បន្ទាប់មក ប្រសិនបើអ្នកចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកអាចដាក់ពាក្យសុំស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញជាក់លាក់បាន។ ប្រសិនបើការដាក់ពាក្យរបស់អ្នកត្រូវបានអនុម័ត អ្នកនឹងអាចធ្វើការងារក្នុងនាមជា បុគ្គលិកខដែលមានជំនាញជាក់លាក់។

សំណួរសួរញឹកញាប់
Q1 ឥឡូវខ្ញុំមិនទាន់បានបំពេញគ្រប់លក្ខខណ្ឌធ្វើការក្នុងនាមជាបុគ្គលិកដែលមានជំនាញជាក់លាក់ទេ។ តើខ្ញុំអាចចូលរួមវគ្គតម្រង់ទិសបានដែរឬទេ?
ជនជាតិបរទេសដែលមានចំណាប់អារម្មណ៍ធ្វើការជាបុគ្គលិកដែលមានជំនាញជាក់លាក់ គឺអាចចូលរួមបានទាំងអស់។
Q2 ខ្ញុំរស់នៅប្រទេសដែលមិនមែនជាប្រទេសជប៉ុន។ តើខ្ញុំអាចចូលរួមវគ្គតម្រង់ទិសបានដែរឬទេ?
អ្នកដែលអាចប្រើប្រព័ន្ធអ៊ីនធើណេតដើម្បីភ្ជាប់ Zoom បាន ទោះបីជាកំពុងស្នាក់នៅក្នុងប្រទេសណាក៏អាចចូលរួមបានដែរ។
Q3 ខ្ញុំគឺជាបុគ្គលិករបស់ក្រុមហ៊ុនណែនាំធនធានមនុស្ស ឬអង្គការគាំទ្រដែលបានចុះឈ្មោះ។ តើខ្ញុំអាចចូលរួមវគ្គតម្រង់ទិសបានដែរឬទេ?
ដូច្នេះ អ្នកធ្វើការនៅក្រុមហ៊ុនណែនាំបុគ្គលិក ឬអង្គការគាំទ្រដែលបានចុះឈ្មោះមិនអាចចូលរួមបានទេ។ ព័ត៌មានទាក់ទងនឹងបុគ្គលិកដែលមានជំនាញជាក់លាក់ សូមចូលមើលតាមគេហទំព័រទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុន (https://www.moj.go.jp/isa/applications/ssw/index.html) សូមពិនិត្យមើលនៅក្នុងនោះ។
ប៉ុន្តែ នៅពេលជនបរទេសចូលរួមវគ្គតម្រង់ទិស អ្នកធ្វើការនៅក្រុមហ៊ុនណែនាំធនធានមនុស្ស ឬអង្គការគាំទ្រដែលបានចុះឈ្មោះអាចនៅជាមួយគ្នាបាន។
Q4 ខ្ញុំគឺជាបុគ្គលិករបស់ក្រុមហ៊ុនទទួល។ តើខ្ញុំអាចចូលរួមវគ្គតម្រង់ទិសបានដែរឬទេ?
ដូច្នេះ អ្នកធ្វើការនៅក្រុមហ៊ុនទទួលមិនអាចចូលរួមបានទេ។
ព័ត៌មានទាក់ទងនឹងបុគ្គលិកដែលមានជំនាញជាក់លាក់ សូមចូលមើលតាមគេហទំព័រទីភ្នាក់ងារសេវាកម្មអន្តោប្រវេសន៍នៃប្រទេសជប៉ុន (https://www.moj.go.jp/isa/applications/ssw/index.html) សូមពិនិត្យមើលនៅក្នុងនោះ។
Q5 តើមានកម្មវិធីទាក់ទងនឹងបុគ្គលិកដែលមានជំនាញជាក់លាក់ក្រៅពីវគ្គតម្រង់ទិសដែរឬទេ?
-
លេខទំនាក់ទំនងសម្រាប់វគ្គតម្រង់ទិសសម្រាប់ប្រព័ន្ធក្រុមហ៊ុនRhino Connect Inc.
- អាសយដ្ឋាន៖
- បឺរិច កុជិម៉ាឈិ B1F, 3-5-2 កុជិម៉ាឈិ សង្កាត់ឈិយ៉ូដា ទីក្រុងតូក្យូ 102-0083
- អ៊ីមែល៖
- tokuteiginou@plan-sms.co.jp
ម៉ោងធ្វើការ៖ 10:00 ព្រឹក –5:00 ល្ងាច