របៀបទទួលបានស្ថានភាពនៃការស្នាក់នៅជាបុគ្គលិកដែលមានជំនាញ
ជាក់លាក់

តេស្តសមត្ថភាពជំនាញ

ដើម្បីធ្វើការក្រោមស្ថានភាពនៃការស្នាក់នៅរបស់បុគ្គលិកដែលមានជំនាញជាក់លាក់ (i) អ្នកត្រូវប្រឡងជាប់នូវតេស្តភាសាជប៉ុន និងតេស្ត​សមត្ថ​ភាពជំនាញ។ (អ្នកមិនចាំបាច់ប្រឡងជាប់តេស្តទាំងនេះទេ ប្រសិនបើ​អ្នក​បាន​បញ្ចប់​ដោយជោគជ័យនូវ​ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស (ii)។ ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗ អ្នកត្រូវប្រឡង​ជាប់​តេស្តសមត្ថភាពជំនាញក្នុងវិស័យដែលអ្នកចង់ធ្វើការ) ការធ្វើតេស្តទាំងនេះត្រូវចំណាយប្រាក់កាក់។
អ្នកអាចពិនិត្យមើលគេហទំព័រតេស្តនេះ ដើម្បីដឹងថាមានសំណួរអ្វីខ្លះ។ សម្រាប់ព័ត៌មានអំពីសៀវភៅសិក្សា និងសំណួរគំរូ សូមមើលគេហទំព័រ។ សំណួរតេស្តទាក់ទងនឹងវិស័យមួយចំនួនត្រូវបានផ្តល់ជូននៅទីនេះសម្រាប់ជាឯកសារយោង។

ព័ត៌មានលម្អិតអំពីតេស្ត

ការប្តូរពីស្ថានភាពនៃការស្នាក់នៅផ្សេងទៀត

អ្នកមិនចាំបាច់ប្រឡងជាប់តេស្តនេះទេ ប្រសិនបើអ្នកបានបញ្ចប់​ដោយ​ជោគជ័យនូវ​ការបណ្តុះបណ្តាលអ្នកហាត់ការបច្ចេកទេស (ii)។
ទោះយ៉ាងណាក៏ដោយ ដើម្បីធ្វើការនៅក្នុងវិស័យផ្សេងៗ អ្នកត្រូវប្រឡង​ជាប់​តេស្តសមត្ថភាពជំនាញក្នុងវិស័យដែលអ្នកចង់ធ្វើការ។
អ្នកអាចចុះកិច្ចសន្យាជាមួយក្រុមហ៊ុន ហើយដាក់ពាក្យសុំស្ថានភាពនៃការ​ស្នាក់​នៅទៅផ្នែកអន្តោប្រវេសន៍បាន។
បើអ្នកមានស្ថានភាពនៃការស្នាក់នៅខុសៗគ្នា (ឧទាហរណ៍ ទិដ្ឋាការនិស្សិត​) អ្នកត្រូវធ្វើតេស្ត និងប្រឡងជាប់។

ការចុះកិច្ចសន្យាជាមួយក្រុមហ៊ុន

ដើម្បីចុះកិច្ចសន្យាជាមួយក្រុមហ៊ុន អ្នកត្រូវចូលរួមបទសម្ភាសន៍ និង​សម្ភាសន៍ការងារជាប់។
បើអ្នកមិននៅក្នុងប្រទេសជប៉ុន ការសម្ភាសន៍ការងារអាចធ្វើ​ឡើងដោ​យ​ផ្ទាល់ជាមួយក្រុមហ៊ុន ឬតាមរយៈក្រុមហ៊ុនផ្តល់សេវារកការងារ។
បើអ្នកស្ថិតនៅក្នុងប្រទេសជប៉ុន មានទីភ្នាក់ងាររដ្ឋាភិបាលមួយ​ដែល​មាន​ឈ្មោះថា Hello Work ដែលផ្តល់សេវារកការងារនៅក្នុងប្រទេសជប៉ុន។ សូមទាក់ទង Hello Work ប្រសិនបើអ្នកចង់ស្វែងរកការងារថ្មី។ អ្នកអាចទាក់ទង Hello Work នៅទីតាំងណាមួយ។

ប្រសិនបើអ្នកមានបញ្ហាទាក់ទងនឹងការងារ ឬមានអ្វីមួយដែលអ្នក​មិន​យល់ អ្នកក៏អាចទាក់ទងសេវាកម្មពិគ្រោះយោបល់ពលករបរទេស (ទីប្រឹក្សាពលករបរទេស) បាន។

ប្រធានបទ

ការិយាល័យអន្តោប្រវេសន៍បានផលិតសៀវភៅមគ្គុទេសក៍សម្រាប់ការរស់នៅ និងការធ្វើការ ហើយនិងផ្តល់នូវព័ត៌មានដ៏មានសារប្រយោជន៍សម្រាប់ជន​ជាតិបរ​ទេស​ដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសជប៉ុននៅលើគេហទំព័រ​របស់​ខ្លួន។